ជួយស៊ែរចែកគ្នាដឹងផង មិននឹកស្មានថា រមៀតមានអត្ថប្រយោជន៍ច្រើនដល់ម្លឹងសោះ

រមៀត គឺជាគ្រឿងផ្សំអាហារ ដ៏ពេញនិយមបំផុត ដើម្បីបង្កើនរសជាតិ នៅក្នុងអាហារឱ្យ មាន ឱជារស ឆ្ងាញ់ពិសា។ មិនតែប៉ុណ្ណោះ រមៀត ក៏ជាឱសថ ធម្មជាតិ ដ៏ពូកែស័ក្តសិទ្ធិផងដែរ ក្នុងការ ព្យាបាល ជំងឺផ្សេងៗ។ តើលោកអ្នកដឹងទេថា រមៀត ជាឱសថ ព្យាបាលជំងឺ បានប៉ុន្មានយ៉ាង?

រមៀត អាចព្យាបាលជំងឺ បានជាច្រើនប្រភេទ ដូចជា៖ ប្រឆាំងនឹងជំងឺមហារីក រលាក ហើមការពារ មិន ឱ្យមានជំងឺពោះវៀន និង ថែរក្សាស្បែកឱ្យភ្លឺ ស ស្អាត ពីធម្មជាតិ ដោយសារតែរមៀតជាឱសថ ធម្មជាតិម្យ៉ាងដែលមានពណ៌ទឹកក្រូចដែលសម្បូរណ៍ទៅដោយ សារធាតុAntioxidant និង សារធាតុ ចិញ្ចឹមជាច្រើនផ្សេងទៀត ដែលអត្ថប្រយោជន៍បានយ៉ាងល្អ ចំពោះសុខភាព។

ចំពោះការព្យាបាលការរលាក ហើម លោកអ្នកគ្រាន់តែ យករមៀតបុក ឬកិនឱ្យម៉ដ្ឋ រួចលាយជាមួយ ស្រាលាបត្រង់កន្លែង រលាក និងហើម។ ជាពិសេស រមៀត អាចថែរក្សាស្បែកឱ្យសម៉ដ្ឋ ភ្លឺរលោង ដូចធម្មជាតិគ្រាន់តែយក រមៀតចាស់ស្រស់ៗ យកបុកឱ្យម៉ដ្ឋលាបលើខ្លួនឬផ្ទៃមុខរបស់អ្នក ទុករយៈ ពេល ១៥ ទៅ ៣០នាទី។

 

ម្យ៉ាងទៀតលោកអ្នកក៏អាចរក ទិញបាននៅតាមផ្សារទំនើបនូវម្សៅរមៀតសំរាប់ព្យាបាល ជំងឺផ្សេងៗ ទៀត បានយ៉ាងងាយស្រួលគ្រាន់តែមើលតាមការណែនាំដែលមានភ្ជាប់ជាមួយនឹងម្សៅរមៀត ដែល អ្នកទិញ។រមៀតជាប្រភេទរុក្ខជាតិម្យ៉ាងដែលផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់មនុស្សមិនថាទាំងសម្រស់និងសុខភាពនោះទេ។ ជាពិសេសប្រទេសឥណ្ឌា បានប្រើប្រាស់រមៀតសំរាប់ជាគ្រឿងសក្ការៈបូជានិងជាគ្រឿងម្សៅសំរាប់លម្អរាងកាយតាំងពីបុរាណកាលមក។ ខាងក្រោមនេះជាវិធីប្រើប្រាស់រមៀត១៥យ៉ាងសំរាប់ការរក្សារសម្រស់និងសុខភាព។

១. ព្យាបាលស្នាមជ្រួញ ម៉ាសដែលផ្សំពីរមៀតមានប្រសិទ្ធភាពណាស់ក្នុងការជួយព្យាបាលមុខនិងបំបាត់ស្នាមជ្រួញ។ ដើម្បីអនុវត្ដវិធីនេះ អ្នកត្រូវលាយបញ្ចូលគ្នារវាង រមៀត ម្សៅអង្ករ ទឹកគោជូរ និងផ្លែប័រ។ បន្ទាប់មកអ្នកកូរល្បាយទាំងនោះចូលគ្នារួចយកមកលាបនៅលើមុខឬបរិវេនស្បែកដែលជ្រីវជ្រួញរបស់អ្នក។ ផ្អាប់ទុក១០នាទីរួចលាងមុខចេញជាមួយនឹងទឹកក្ដៅឧណ្ណៗ អនុវត្ដបែបនេះមួយសប្ដាហ៍ម្ដងទើបមានប្រសិទ្ធភាព។

២. ព្យាបាលស្នាមជាំក្រោមភ្នែក ដើម្បីព្យាបាលស្នាមជាំនៅក្រោមភ្នែកគឺអ្នកគ្រាន់តែយកម្សៅរមៀតបន្ដិចមកដាក់លាយបញ្ចូលគ្នាជាមួយក្រីម។​ បន្ទាប់មកយកល្បាយនោះមកលាបនៅក្រោមភ្នែក ទុកប្រមាណ១០នាទីរួចសម្អាតចេញជាការស្រេច។

៣. កាត់បន្ថយការជ្រុះសក់ ដើម្បីកាត់បន្ថយការជ្រុះសក់ អ្នកគួរតែយកម្សៅរមៀតបន្ដិចមកលាយជាមួយម្សៅអង្ករ និងទឹករួចយកមកលាបនៅលើកន្លែងដែលអ្នកគិតថា សក់ជ្រុះច្រើន។ អនុវត្ដបែបនេះក្នុង១ខែម្ដង នោះសក់របស់អ្នកនឹងមិនជ្រុះទៀតទេ។

៤. ជួយបង្កើនភាពស៊ាំនៅក្នុងរាងកាយ មិនត្រឹមតែមានប្រយោជន៍ដល់សម្រស់នោះទេ រមៀតក៏ផ្ដល់ផលល្អដល់សុខភាពមិនធម្មតាដែរ។ នៅពេលដែលអ្នកបរិភោគរមៀត គឺវាមុខងារជួយបង្កើនប្រព័ន្ធភាពស៊ាំនៅក្នុងរាងកាយអ្នកបាន។

៥. ជួយសម្រួលការឈឺពីការថ្លោះគ្រេច ពេលដែលអ្នកមានការឈឺចាប់ដោយសារការថ្លោះគ្រេចពីបញ្ហាអ្វីមួយ អ្នកប្រើអាចរមៀតមកលាបនៅលើកន្លែងដែលមានបញ្ហានោះ។ អ្នកប្រាកដជាមានអារម្មណ៍ថាការឈឺចាប់នឹងចាប់ផ្ដើមបាត់ម្ដងបន្ដិចៗ។

៦. ព្យាបាលស្នាមប្រេះ បើសិនជាអ្នកមានបញ្ហាស្នាមប្រេះនៅកន្លែងណាមួយជាពិសេសនៅកែងជើង អ្នកគួរតែយកម្រមៀតបន្ដិចមកលាយជាមួយប្រេងអាល់មុង ឬប្រេងល្ង រួចយកមកលាបនៅកន្លែងដែលប្រេះនោះទុកប្រហែល១៥នាទីរួចលាងទឹកចេញ។

៧. ព្យាបាលការកើតអង្គែរ បញ្ហាអង្គែរតែងកើតមានលើមនុស្សប្រុសស្រី ដើម្បីបំបាត់បញ្ហានេះអ្នកគួរតែយកម្សៅរមៀតមកលាយជាមួយប្រេងដូង បន្ទាប់មកយកមកលាបនៅលើស្បែកក្បាល ផ្អាប់ទុកប្រមាណ២០នាទីរួចលាងទឹកចេញ។

៨. កាត់បន្ថយសារធាតុខ្លាញ់ មិនត្រឹមតែជួយដល់ការថែទាំងសម្រស់នោះទេ តែរមៀតក៏ផ្ដល់អត្ថប្រយោជន៍ផ្សេងទៀតដល់សុខភាពផងដែរ។ ដើម្បីកាត់បន្ថយជាតិខ្លាញ់នៅក្នុងរាងកាយ អ្នកគួរតែបន្ថែមរមៀតនៅក្នុងអារហារដែលអ្នកបរិភោគ ជាពិសេសចម្អិនអាហារណាដែលច្នៃពីរមៀតឲ្យបានញឹកញាប់។

៩. កម្ចាត់មុន ដើម្បីកម្ចាត់មុនអ្នកគ្រាន់តែលាយម្សៅរម្មៀតជាមួយនឹង sandalwood( ជាប្រភេទឈើម្យ៉ាងដែលប្រើសម្រាប់លាបនៅលើស្បែកមុខ) បន្ទាប់មកយកល្បាយទាំងនោះមកលាបនៅកន្លែងដែលកើតមុន។ ល្បាយនោះនិងជួយកម្ចាត់នូវបាក់តេរីទាំងឡាយដែលបង្កឲ្យកើតមុន។

១០. ជួយកាត់បន្ថយអាឡាក់ស៊ីនៅលើស្បែក ប្រសិនបើអ្នកមានបញ្ហាអាឡាក់ស៊ី (Allergy) អ្នកគួរតែជ្រើរើសផលិតផលធម្មជាតិមកព្យាបាល ជាពិសេសគឺរមៀតនេះតែម្ដង។

១១. ធ្វើឲ្យស្បែកភ្លឺរលោង បើសិនជាអ្នកចង់ឲ្យស្បែករបស់អ្នកមានភាពភ្លឺរលោង អ្នកគួរតែលាយម្សៅរមៀតជាមួយទឹកដោះគោជូរនិងទឹកក្រូចឆ្មាបន្ដិច រួចកូរបញ្ចូលគ្នា។ យកល្បាយនោះមកលាបម៉ាស្សារនៅលើស្បែក។

១២. គ្រប់គ្រងជម្ងឺទឹកនោមផ្អែម ដោយសារតែអត្ថប្រយោជន៍ដ៏ច្រើនរបស់រមៀតនេះ រមៀតក៏ជួយគ្រប់គ្រងនូវអាការផ្សេងៗដូចជា ជម្ងឺទឹកនោមផ្អែម ជាដើម។

១៣. គ្រប់គ្រង់ជាតិខ្លាញ់នៅលើស្បែក ដើម្បីកម្ចាត់ជាតិខ្លាញ់នៅលើស្បែកជាពិសេសស្បែកមុខ អ្នកគួរតែលាយម្សៅរមៀតជាមួយ Sandalwood និងទឹកក្រូចពោធិ៍សាត់។ យកល្បាយនោះមកលាបនៅលើស្បែកដែលមានជាតិខ្លាញ់ច្រើន និងទុកប្រមាណ១០នាទីរួចលាងចេញដោយទឹកក្ដៅឧណ្ណៗ។

១៤. ម៉ាស់បិទមុខ បើអ្នកចង់ឲ្យស្បែកមុខអ្នកមានសុខភាពល្អ អ្នកគ្រាន់តែយកម្សៅរមៀតលាយជាមួយនឹងទឹកដោះគោជូរ។ រួចអ្នកយកវាមកលាបនៅលើមុខទុកប្រមាណ១០នាទី សឹមលាងទឹកចេញ។ អនុវត្ដបែបនេះពីរដងក្នុងមួយសប្ដាហ៍។

១៥. ព្យាបាលស្នាមប្រេះលើបបូរមាត់ បើសិនជាអ្នកមានស្នាមប្រេះនៅលើបបូរមាត់ អ្នកមិនដឹងថាធ្វើយ៉ាងណាដើម្បីបំបាត់បញ្ហានេះអ្នកគួរតែសាកល្បង រូបមន្ដបែបធម្មជាតិ ដោយគ្រាន់តែយកម្សៅរមៀតបន្ដិច លាយជាមួយទឹកដោះគោជូររួចយកល្បាយនោះមកលាបនៅលើបបូរមាត់ដែលមានស្នាមប្រេះនោះ៕

Leave a Reply

Your email address will not be published. Required fields are marked *